1. ការពេញនិយម
ការពេញនិយមសំរាប់អតិថិជន គឺជាចំនុចសំខាន់មួយដែលងាយស្រួលទាញយកចិត្តអតិថិជនបានយ៉ាងងាយ ដូច្នេះការបង្កើតការពេញនិយមទៅកាន់អតិថិជនគឺជារឿងដែលលោកអ្នកត្រូវតែយកចិត្តទុកដាក់ ហើយយើងទាំងអស់គ្នាក៏អាចបង្កើតបាន តាមរយៈ ការបង្កើតឈ្មោះម៉ាក ទំនិញ ទ្រឹស្តី របៀបការធ្វើទីផ្សារដែលអតិថិជនបានស្គាល់រួចជាស្រេច ដូច្នេះអតិថិជននឹងធ្វើការសំរេចចិត្តទិញ រឺប្រើប្រាស់សេវាកម្មរបស់លោកអ្នកបានលឿនជាមុន។
ខទាហរណ៍ជាក់ស្តែង ការផ្សព្វផ្សាយយ៉ាងមានមោទនភាពរបស់ Mc Donald គឺ “លក់ដាច់ជាង ១ ពាន់លាន” ដែលធ្វើអោយវាកាន់តែច្បាស់ពីជំរើសដែលមានការពេញនិយមនោះឯង។
2. ការផ្តល់ជូនមានកំណត់
នៅក្នុងហាងលក់សំលៀកបំពាក់មួយត្រូវបានផលិតយ៉ានច្រើន ប៉ុន្តែគេដាក់តាំងសំលៀកបំពាក់ត្រឹមតែមួយ ឬពីរប៉ុណ្ណោះ ជាមូលហេតុធ្វើអោយវាក្លាយជារបស់កំរ ហើយធ្វើអោយអតិថិជន គិតថានឹងអស់ឆាប់ៗ ប្រសិនបើមិនបានសំរេចចិត្តទិញអោយបាន លឿននោះ។ មនុស្សនឹងអង្វរអោយអ្នកយកលុយរបស់គេប្រសិនបើអ្នកអាចធ្វើអោយពួកគេមានអារម្មណ៍ថា ពិសេស និង ជារបស់កំរ។
3. ភាពប្រណិតដែលខ្ពស់ជាងគេ
មនុស្សជាច្រើនដែលចង់បានសំភារៈ និង ភាពល្អលើសគេ ដូចជាការប្រើប្រាស់របស់ថ្លៃៗ ប្រេនៗ ដែលទទួលស្គាល់និង ស្ងប់ស្ងែង ពីមហាជន ដូច្នេះហើយ ទើបក្រុមហ៊ុនល្បីៗ នៅលើពិភពលោកព្យាយាមបង្កើតរបស់ដែលប្រណិត និង ជាផលិតផលឯក ដែលមានតំលៃ រាប់សិនលានដុល្លា ដែលមនុស្សសាមញ្ញមិនអាចមានលទ្វភាពប្រើប្រាស់បាន។ ឩទាហរណ៍ ដូចជាប្រេន Apple, Gucci, Nike, Adidas, Nike….ដែលអូសទាញចិត្តអតិថិជន ដោយមិនចាំបាច់ធ្វើទីផ្សារច្រើនទេ។
4. ការនិយាយការពិត
ការពិតល្អជាង និង លក់បានប្រសើរជាងការប្រឌិត ព្រោះជាធម្មតា អតិថិជនគឺមានភាពវៃឆ្លាតនៅពេលដែលពួកគាត់ឆ្លងកាត់ការប្រើប្រាស់សេវាកម្មជាច្រើន ពីអ្នកលក់ជាច្រើននាក់ផ្សេងៗគ្នា ដូច្នេះ បើអ្នកប្រឌិតរឿងមិនពិតដើម្បីគ្រាន់តែលក់ផលិតផល ឬសេវាកម្មរបស់អ្នកដោយដាច់ អតិថិជនអាចនឹងសំរេចចិត្តទិញពីអ្នកបានមែន តែក្រោយពេលដែលអតិថិជនបានទទួលពត័មានផ្សេងៗ ក្រោយមកអ្នកនឹងបាត់បង់អតិថិជនដោយងាយៗ ដោយសារតែអ្នកខ្វះភាពស្មោះត្រង់ចំពោះខ្លួនឯង និង អតិថិជន។
ដើម្បីភាពជោគជ័យ និង ភាពរីកចំរើនសូមតាមដានជាមួយយើងខ្ញុំ ដោយធ្វើការ Like & Share, follow ដើម្បីទទួលបានគំនិតថ្មីៗ ពាក់ពន្ធ័ជាមួយការធ្វើអាជីវកម្ម។