អ្នកខ្លះក៏ដឹង ហើយអ្នកខ្លះទៀតក៏មិនទាន់ដឹងថា Google អ្នកណាជាអ្នកបង្កើតវាឡើង។ Google គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលធំជាងគេនៅលើពិភពលោក ដែលមានទឹកប្រាក់រហូតដល់ជាង 554,000,000,000 ដុល្លាសហរដ្ឋអាមេរិក ហើយបានបង្កើតឡើង ដោយលោក Larry Page (Lawrence Edward Page) ដែលមានដៃគូឈ្មោះ Brin ព្រោះគាត់ទាំង២ នាក់គឺមានអារម្មណ៍ដូចគ្នាទៅលើវិស័យបច្ចេកវិទ្យានេះ។ Google បានត្រូវបង្កើតឡើងនៅថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 1997 ហើយបានចុះឈ្មោះជាក្រុមហ៊ុនឯកជនជាផ្លូវការនៅក្នុងសហរដ្ឋអាមេរិក ក្នុងឆ្នាំ 1998 ហើយក៏បានទទួលស្គាល់ និងប្រើប្រាស់រហូតដល់ ១មុឺននាក់ នេះគឺជាជោគជ័យមួយដែលគាត់ទទួលបាន ក៏ប៉ុន្តែ Page និង Brin គឺដឹងច្បាស់ថា បើទោះបីជាគាត់ដាក់លុយអោយអស់ពីក្នុងកុងធនាគារបស់គាត់ និង មិត្តភក្កិ ក្រុមគ្រួសារគាត់ក៏ដោយ ក៏មិនអាចធ្វើអោយក្រុមហ៊ុនរីកធំ និង ផ្គត់ផ្គង់តម្រូវការរបស់អតិថិជនបានដែរ ដូច្នេះហើយទើប Page និង Brin មានគំនិតស្វែករកអ្នកវិនិយោគអោយទាល់តែបាន។ ពីដំបូងគឺពិបាកក្នុងការនិយាយបញ្ចុះបញ្ចូលអោយគេដាក់ទុនវិនិយោគខ្លាំងណាស់ ក៏ប៉ុន្តែដោយសារតែការតស៊ូ អត់ធ្មត់ និងមានភាពច្បាស់លាស់ជាមួយគោលដៅរបស់ខ្លួន ពួកគេគឺអាចទទួលបានអ្នកវិនិយោគមួយចំនួន។ បន្ទាប់មកក្រុមហ៊ុនបានរីកចំរើនបន្តិចម្តងៗ ដែលមានការនិយាយតៗគ្នាថា Google បានកើតឡើងនូវចំនួនអ្នកប្រើប្រាស់ 20% ជារៀងរាល់ខែ ពេលនោះទើបពួកគាត់ទទួលស្គាល់ថា ពួកគាត់បានធ្វើអី្វមួយដែលអស្ចារ្យបំផុតនៅលើលោក។ ក្រុមហ៊ុនមានការរីកចំរើន ចំនួនអ្នកដែលមិនបានចូលរួមទិញហ៊ុនពីមុនក៏បាន មកធ្វើការចចារសុំទិញ ហ៊ុនជាបន្តបន្ទាប់ដែលធ្វើអោយការប្រមូលហ៊ុនរបស់ក្រុមហ៊ុន Google ប្រមូលបានជិត 1លានដុល្លា ឯណោះ។ ការប្រកាសលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Google គឺនៅតែបន្ត ហើយបុគ្គលិកមានចំនួនកើនឡើងរហូតដល់ ៨នាក់ ដែលមានអតិថិជនប្រើប្រាស់ ចំនួនជាង 50មុឺននាក់ ហើយទទួលបានការវិនិយោគរហូតដល់ 25លានដុល្លា ក្នុងឆ្នាំ 1999 ពីក្រុមហ៊ុន Red Hat និង Silicon Valley។ បន្ទាប់មកនៅក្នុងឆ្នាំ 2004 ក្រុមហ៊ុន Google បានទិញវេបសាយមួយគឺ YouTube ក្នុងតំលៃ 1.65ពាន់លានដុល្លា និងបានបង្កើត Gmail របស់ខ្លួនផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន Google បានបង្កើតក្រុមហ៊ុនមួយទៀតឈ្មោះថា Alphabet ជាក្រុមហ៊ុនដែលធំមួយនៅលើពិភពលោក ដែលមានទឹកប្រាក់សរុបជា 900,000,000,000 ដុល្លាសហរដ្ឋអាមេរិក
ចំនុចសំខាន់ទាំង 4 យ៉ាងដែលដឹកនាំមាគា័ក្រុមហ៊ុនអោយក្លាយជាក្រុមហ៊ុនកំពូលនៅលើពិភពលោក
1- មិនធ្វើអំពើអាក្រក់ ហើយបញ្ចូលគំនិតជួយមនុស្ស
ពួកគាត់ជឿជាក់យ៉ាងមុតមាំថា ការធ្វើអាជីវកម្មអ្វីមួយដែលគិតតែអំពីលុយ គឺជាអាជីវកម្មដែលរស់មិនបានយូរ និង មានភាពអាត្មានិយមបំផុត។ នៅក្នុងសង្គម និង ពិភពលោកបច្ចុប្បន្ន មនុស្សជាច្រើនកំពុងឈ្លក់វង្វេងជាមួយនឹងផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមគ្រួសារ បក្សពួកមួយក្តាប់តូច ដែលបំផ្លាញមនុស្សទន់ខ្សោយ និងជិះជាន់ កេងប្រវញ្ច័ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ផ្ទុយទៅវិញ ជំនួសអោយការធ្វើការងារ រឺអាជីវកម្មដែលផ្តោតតែទៅលើលុយតែមួយមុខ មិនគិតអំពីមនុស្ស សង្គម ប្រទេសជាតិ និង ធម្មជាតិនោះ ពួកគាត់គឺផ្តល់អនុសាសន៍អោយផ្តោតលើការជួយមនុស្សអោយបានច្រើនប៉ុនណា ធំប៉ុណ្ណា នោះអ្នកនឹងជោគជ័យធំប៉ុណ្ណោះដែរ។
2- មានចក្ខុវិស័យច្បាស់លាស់
អ្នកធ្វើអាជីវិកម្ម និងប្រកបមុខរបរទាំងឡាយត្រូវតែចេះសំលឹងមើលអនាគតរបស់ពិភពលោកថា តើអាជីវកម្មយើងគ្រប់គ្នាកំពុងតែធ្វើនេះ តើនឹងក្លាយទៅជាយ៉ាងណានៅពេលអនាគតពី 5, 10, រឺ 20ឆ្នាំទៅមុខ តើវានឹងវិវត្តន៍ទៅជាស្តី? បើអ្នកមិនចេះមើលអនាគតទេនោះ អ្នកនឹងស្លាប់នៅថ្ងៃណាមួយដែលលោកអ្នកនឹកស្មានមិនដល់។ ជីវិតអាវជីកម្មរបស់អ្នក នឹងរស់ត្រឹមពេលដែលអ្នក អាចមើលឃើញអនាគតត្រឹមនោះ។
3- ថែរក្សាក្រុមការងារ
ជោគជ័យរបស់ក្រុមហ៊ុនគឺជាជោគជ័យរបស់ក្រុមការងារទាំងមូល ក្រុមការងារដែលជោគជ័យលុះត្រាតែ ជាក្រុមហ៊ុនមានចក្ខុវិស័យរួម ស្គាល់ច្បាស់ពីតួនាទី និងកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍន៍ក្រុមហ៊ុនជាមួយគ្នា ផ្តល់ទំនុកចិត្តអោយគ្នាទៅវិញទៅមក ចេះលើកទឹកចិត្តគ្នា ចូលរួមដោះស្រាយបញ្ហា គិតកិច្ចការក្រុមហ៊ុនធំជាង កិច្ចការផ្ទាល់ខ្លួន ចូលរួមពិភាក្សាគ្នាអោយច្រើនតាមដែលអាចធ្វើបាន ហ៊ានលះបង់ ពេលវេលា លុយកាក់ កំលាំងកាយចិត្ត គំនិត ធ្វើយ៉ាងណាអោយតែក្រុមហ៊ុនរីកចំរើន នោះទើបគេហៅថាក្រុមដែលជោគជ័យ។ ដូច្នេះការថែរក្សាក្រុមការងារអោយរឹងមាំគឺជា គ្រឹះដែលអាចនាំយើងឆ្ពោះទៅកាន់ភាពជោគជ័យយ៉ាងពិតប្រាកដ។
4- ផ្តោតលើអតិថិជន
ក្រុមហ៊ុនគឺផ្តោតសំខាន់គឺការប្តេជ្ញាចិត្ត ដើម្បីធ្វើអ្វីៗគ្រប់យ៉ាងអោយអតិថិជនមានការពេញចិត្តក្នុងការប្រើប្រាស់ និងភាពរហ័សទាន់ចិត្ត។ យើងត្រូវតែបង្កើតទាំងគុណភាព និង សេវាកម្មអោយកាន់តែប្រសើរឡើង ជារៀងរាល់ថ្ងៃ ដើម្បីបំរើ និង ជួយអតិថិជន អោយមានភាពងាយស្រួលជាងមុន បើអតិថិជនពេញចិត្តចំពោះក្រុមហ៊ុនយើងហើយ ការធ្វើទីផ្សារស្ទើរតែមិនចាំបាច់ចំណាយលើការផ្សព្វផ្សាយ ព្រោះអតិថិជនគឺជា អ្នកធ្វើទីផ្សារមួយដែលមានប្រសិទ្ធិខ្លាំងបំផុត ហើយមិនចាំបាច់ចំណាយលុយ។